នៅព្រឹកថ្ងៃទី១៥ មីនា ២០១៩នេះ វេលាម៉ោង១១:០០ នាទីព្រឹក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះ ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មូន ចេអ៉ិន (Moon Jae-in)ប្រធានាធិបតី សាធារណរដ្ឋកូរ៉េ។

ដំណេីរទស្សកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្ដម ប្រធានាធិបតី នៅវិមានសន្តិភាពព្រឹកនេះ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម បានបញ្ចប់ការចូលគាល់ព្រះមហាក្សនៅព្រះបរមរាជវាំង បំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩៕