សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ពេលនេះ ខ្ញុំកំពុងធ្វើដំណើរចាកចេញពីទីក្រុងសូហ្វៀ ប្រទេសប៊ុលហ្ការី (Bulgaria) វិលត្រឡប់មកកាន់កម្ពុជាវិញ

បន្ទាប់ពីបានមកចូលរួម កិច្ចប្រជុំកំពូលស្តីពីទឹក និងបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋឆែក (Czech) ហុងគ្រី(Hungary) និងប្រទេសប៊ុលហ្ការី (Bulgaria) កាលពីថ្ងៃទី ១៣-១៧ តុលា ឆ្នាំ ២០១៩ កន្លងមកនេះដែលទទួលបានលទ្ធផលល្អបំផុត។ តាមរយៈទស្សនកិច្ចនេះ គឺកម្ពុជាយេីងបានរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនៅអឺរ៉ុបដែលនាំមកនូវផលប្រយោជន៍ជាច្រេីនដល់ប្រទេសជាតិយេីង។ សូមជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នា និងសូមអរគុណបងប្អូនជនរួមជាតិដែលបានជូនពរខ្ញុំ៕