នៅពេលនេះ យន្តហោះពិសេសដែលកំពុងធ្វេីដំណេីរដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាកំពុងឈប់ចតចាក់សាំងនៅព្រលានយន្តហោះបាគូ ប្រទេសអាល់ហ្សឺបាយ៉ាន់ (Baku, Azerbaijan) ដែលមានរយៈពេលមួយម៉ោង។ បន្ទាប់មកនឹងបន្តហោះចេញទៅកាន់រាជធានីភ្នំពេញតែម្តង។

ប្រសិនបើគ្មានការរំខានដោយធាតុអាកាសទេនោះ យន្តហោះពិសេសនឹងទៅដល់រាជធានីភ្នំពេញនៅម៉ោង ៧:០០ ព្រឹក នៅថ្ងៃទី ១៨ តុលា ២០១៩ស្អែកនេះ។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងចម្រុងចម្រើនគ្រប់ៗគ្នាកុំបីខាន៕