សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំបន្ថែម ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបន្តបង្កើនវិធានការ ទប់ទល់គ្រោះទឹកជំនន់
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ន៌ងលោកជំទាវ
ខ្ញុំតែងចម្រៀងថ្មីមួយបទដើម្បីអោយស្រប ជាមួយសភាពការណ៍ថ្មី
សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក​ និងតាមរយៈអ៉ិនធេីណេតអនឡាញក្នុង​និងក្រៅប្រទេស​គ្រប់ប្រភេទ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា
ប្រជាពលរដ្ឋខ្មែរនៅអ៊ឺរ៉ុបទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត

ខ្ញុំសូមអរគុណជនរួមជាតិ យុវជន និងយុវនារីទាំងក្នុង និងក្រៅប្រទេសដែលបានគាំទ្រ Facebook ខ្ញុំ ដែលនៅម៉ោង ៦:០៨ ល្ងាចនេះ គឺបានចំនួន ៣ លាន! Facebook បានធ្វើអោយខ្ញុំនៅកាន់តែជិតស្និទ្ឋជាមួយបងប្អូន និងបានស្តាប់ និងទទួលនូវព័ត៌មាន សំណូមពរនានាពីបងប្អូនជនរួមជាតិដោយផ្ទាល់។

ពាក្យចាស់ពោលថា ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំងត្រឹមត្រូវណាស់ ហើយកំពុងបង្កើតបញ្ហាឱ្យខ្ញុំផងដែរ។ ខ្ញុំម្នាក់ឯងមានដៃតែ២ ពរចៅតូចៗយ៉ាងច្រើនបានត្រឹម២នាក់ តែចៅតូចៗចង់ឱ្យជីតាពរមាន៥នាក់ទៀត។

ខ្ញុំខានលេងអុកប្រមាណជាងមួយឆ្នាំហើយ ដោយអត់ពេល។ ល្ងាចថ្ងៃសុក្របន្ទាប់ពីប្រជុំគណៈរដ្ឋមន្ត្រីពេលព្រឹក ពេលល្ងាច ខ្ញុំខិតខំសំរេចកិច្ចការដែលនៅសេសសល់ រាប់ទាំងឯកសារទៅសម្ពោធភូមិកុមារSOS នៅខេត្ត កំពតផង។ ខ្ញុំឆ្លៀតពេលហៅដៃគូកំហូចរបស់ខ្ញុំមកលេងអុក។

នៅថ្ងៃអាទិត្យចុងសប្តាហ៌នេះ សូមបងប្អូនជនរួមជាតិជួបប្រទះតែសេចក្តីសុខ និងសំណាងល្អ។ សូមគោរពច្បាប់ចរាចរណ៌គ្រប់គ្នា និងបើកបរដោយមានការប្រុងប្រយ័ត្ន និងយោគយល់ខ្ពស់ចំពោះគ្នាទៅវិញទោមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា!

នៅព្រឹកថ្ងៃទី០៥មីនា ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “ អង្គការភូមិកុមារ SOS” ដែលមានទីតាំងស្ថិតក្នុងភូមិ រលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។