សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម
ការគោរពស្រឡាញ់ និងរាប់អាន រវាងខ្ញុំនឹងបងប្អូនខ្មែរ-ឥស្លាម
ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាទ្វេភាគីជាមួយប្រធានាធិបតីចិន

ថ្ងៃនេះ ពូសប្បាយចិត្តណាស់ ដែលបានជួបជុំពិសារអាហារ និងរាំលេងកម្សាន្តជាមួយ កូនក្មួយកម្មករ កម្មការិនី ប្រមាណចំនួន ៣,៧០០នាក់ នៅក្នុងរោងចក្រយីដា ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងឱកាសអបអរសាទរ«ទិវាពលកម្មអន្តរជាតិ១ឧសភា»

នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីប្រទេសចិនជាមិត្ត វិលត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីបានចូលរួមក្នុងវេទិកាផ្លូវ១និងខ្សែក្រវ៉ាត់១ លើកទី២ កាលពីថ្ងៃទី ២៥-២៩ មេសា ២០១៩ ក្នុងនោះក៏មានជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្រ្តីចិន លី គឺឈៀង

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ មុនពេលចាកចេញពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជំនួបនេះត្រូវបានធ្វើឡើងនៅមហាវិមានប្រជាជនចិន។

បន្ទាប់ពីបានចំណាយពេលអញ្ជើញសម្ពោធដាក់ឲ្យដំណើរការសួនកម្ពុជារួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំនៃប្រទេសជាដៃគូកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ បានអញ្ជើញដាំកូនឈើ និងទស្សនាការតាំងពិព័រណ៌សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ និងបានអញ្ជើញទស្សនាការសំដែង សិល្បៈមហាជន

នៅល្ងាចថៃ្ង ទី២៨ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំ នៃប្រទេសដៃគូសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ បានអញ្ជើញឆ្ពោះទៅកាន់ មជ្ឈមណ្ឌលតាំងពិព័រណ៌សាកវប្បកម្មអន្តរជាតិ២០១៩